ប្រជាជនកម្ពុជា ដែលកំពុងរស់នៅតំបន់ដាច់ស្រយ៉ាលភាគច្រើនមិនទាន់មានចរន្តអគ្គីសនីរដ្ឋាភិបាលប្រើប្រាស់នៅឡើយទេ ដូច្នេះពួកគេបានប្រថុយប្រើប្រាស់អាគុយ ឬផលិតផលផ្សេងៗ ដើម្បីទាញយកថាមពលមកបំភ្លឺកេហដ្ឋានរបស់ខ្លួន។ មូលហេតុទាំងនេះហើយ ទើបផ្ទះបៃតងធ្វើការចែកចាយផលិតផលសូឡា ដែលលោកអ្នកអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាព មានអនាម័យទំនើប និងមានតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋយើង។
សូមទស្សនាវីដេអូខាងក្រោម ដែលធ្វើការបង្ហាញពីសកម្មភាពរបស់ផ្ទះបៃតង និងផលិតឡើងដោយសូឡាល្អៈ
សូមទស្សនាវីដេអូខាងក្រោម ដែលធ្វើការបង្ហាញពីសកម្មភាពរបស់ផ្ទះបៃតង និងផលិតឡើងដោយសូឡាល្អៈ
ការអភិវឌ្ឍក្រោមក្របខ័ណ្ឌកម្មវិធី "មីក្រូហិរញ្ញវត្ថុបៃតង" ដែលបានឧបត្ថម្ភដោយសហភាពអឺរុប (EU) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) គឺកម្មវិធីគំនិតផ្តួចផ្តើម "សូឡាល្អ" ជាគម្រោងទី១ ដែលមានការទទួលស្គាល់ និងគ្រប់គ្រងគុណភាពទៅលើក្រុមហ៊ុនតម្លើង និងចែកចាយផលិតផលសូឡានៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនសូឡា ដែលទទួលស្គាល់ដោយសូឡាល្អ យើងប្តេជ្ញាលក់ និងផ្សព្ធផ្សាយតែផលិតផលសូឡាដែលមានគុណភាពល្អ និងផ្តល់សេវាថែទាំល្អបំផុតជូនអតិថិជនប៉ុណ្នោះ។ យើងតែងតែត្រួតពិនិត្យគុណភាពផលិតផលជានិច្ច ដើម្បីបញ្ជាក់ថា ផលិតផលរបស់យើងពិតជាមានគុណភាពស្របតាមអនុលោមរបស់ផលិតផលសូឡាល្អឬទេ។ សកម្មភាពទាំងអស់នេះបានកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ ហើយ ផ្លាក “សូឡាល្អ” គឺជានិមិត្តសញ្ញាទទួលស្គាល់គុណភាពសូឡារបស់យើង។ |
ក្រុមហ៊ុនដែលមានការទទួលស្គាល់គុណភាពពីសូឡាល្អ តែងតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ និងបើកបណ្តាញចែកចាយ ដើម្បី អតិថិជនមានភាពងាយស្រួលក្នុងការរកទិញផលិតផលសូឡា ដែលមានគុណភាព និងមានសេវាកម្មថែរក្សាល្អជានិច្ច។
សូមថ្លែងអំណរគុណដល់សេវាកម្មរបស់ផ្ទះបៃតង ដែលតែងតែផ្តល់ចំណេះដឹងល្អៗ ដល់អតិថិជន តាមរយៈកម្មវិធីសូឡាល្អផងដែរ។
សូមថ្លែងអំណរគុណដល់សេវាកម្មរបស់ផ្ទះបៃតង ដែលតែងតែផ្តល់ចំណេះដឹងល្អៗ ដល់អតិថិជន តាមរយៈកម្មវិធីសូឡាល្អផងដែរ។